
គម្រោងបុរី ប៉េង ហួត ដឹស្តាជូមីរ៉ាហ៍ ស្ថិតនៅលើទីតាំងសក្តានុពលសម្រាប់អភិវឌ្ឍ ក្នុងតំបន់ជ្រោយចង្វារ
ក្រោយពីការសាងសង់ស្ពាន ជ្រោយចង្វារ ទី២ និងការពង្រីកផ្លូវជាតិលេខ 6A កំពុងចូលរួមចំណែកយ៉ាងច្រើនដល់ដំណើរការលើកកម្ពស់សោភណ្ឌភាព ធ្វើអោយតំបន់ជ្រោយចង្វារ ជាតំបន់មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យមានការកើនឡើង។ បច្ចុប្បន្ននេះមានគម្រោងធំៗជាច្រើនដែល រួមគ្នាក្នុងនោះក៏មានគម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារ ក្លាយជាទីក្រុងរណបមួយនាពេលអនាគត។ ក្រោយពេលមានគម្រោងធំៗជាច្រើនសាងសង់ក្នុងតំបន់ជ្រោយចង្វារ ទើបតម្លៃអចលនទ្រព្យក្នុងតំបន់នេះមានការកើនឡើងគួរអោយកត់សំគាល់។
បុរី ប៉េង ហួត សម្រេចធ្វើការវិនិយោគគម្រោងដឹស្តាជូមីរ៉ាហ៍ក្នុងតំបន់ជ្រោយចង្វារនេះ ដោយសារប្លង់អភិវឌ្ឍន៍របស់ សាលារាជធានីភ្នំពេញ បែរឆ្ពោះមកកាន់តំបន់នេះ ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មនាពេលអនាគត គួបផ្សំជាមួយ ភូមិសាស្ត្រ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ ។
គម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ទល់មុខសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដីប្រមាណជា 13 ហិចតា។ គម្រោងនេះមានលក់វីឡាជាច្រើនម៉ូតដូចជា វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ដែលមានរចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ត្រូវបានរៀបចំយ៉ាងលម្អិតជួយសម្រួលដល់ការរស់នៅសម្រាប់អតិថិជន ដែលមានដូចជា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក។ បច្ចុប្បន្ននេះ គម្រោងបុរី ប៉េង ហួត ដឹស្តា ជូមីរ៉ាហ៍ សាងសង់សម្រេចបានប្រហែលជា 85% ក្នុងនោះ មានអតិថិជនមួយចំនួនបានចូលរស់នៅផងដែរ។ សម្រាប់លោកអ្នកដែលកំពុងសែ្វងរកគេហដ្ឋាន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិ 6A បុរី ប៉េង ហួត បានបើកលក់វីឡាជាច្រើនប្រភេទទៀត ក្នុងគម្រោងដឹស្តាជូមីរ៉ាហ៍ បន្ថែមទៀតផងដែរ។
សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!