
វីឡាភ្លោះ សាកសមសម្រាប់គ្រួសារទាន់សម័យ ពី បុរី ប៉េង ហួត
ទន្ទឹមនឹងភាពជោគជ័យក្នុងការផ្តល់គេហដ្ឋានដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែងក្នុងការរចនានិងសាងសង់គេហដ្ឋានជាច្រើនប្រភេទដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ហ្សបហោស៍ និង ខុនដូ ដែលទើបតែប្រកាសកាលពីថ្មីៗនេះ ស្របតាមតម្រូវការអតិថិជន នាពេលបច្ចុប្បន្ន។
ក្នុងនោះដែរ បុរី ប៉េង ហួត សូមណែនាំគេហដ្ឋានមួយប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ វីឡាភ្លោះ ជាគេហដ្ឋានរចនាឡើងយ៉ាងពិសេសដោយផ្តោតលើសោភណ្ឌភាព និង សាកសមសម្រាប់គ្រួសារទាន់សម័យនាពេលបច្ចុប្បន្ន ដែលគេហដ្ឋាននេះមានកំពស់ ៣ជាន់ ជាមួយផ្ទៃសំណង់ទំហំ 6m x 12m បែងចែកជា 4បន្ទប់គេង និង 5បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ។ សម្រាប់គេហដ្ឋានប្រភេទនេះ មានតម្លៃចាប់ពី168,800 ដុល្លារ ជាមួយនឹងសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម ទូជាប់ជញ្ជាំងមុខជណ្ដើរ ស៊ីងលាងចាននិងម៉ាស៊ីនប៊ឺតផ្សែងផងដែរ។
សូមបញ្ជាក់ផងដែរថា វីឡាភ្លោះម៉ូតថ្មីនេះ ត្រូវបានសាងសង់ក្នុងគម្រោងជាច្រើន ដែលមានដូចជា គម្រោងដឹហ្គ្រេនស្តាផ្លាទីនីម(តំបន់បឹងស្នោរ) ដឹស្តាណេតឈឺរ៉ល(ផ្លូវលេខ៣៧១ ទល់មុខនឹងផ្សារ ប៉េសេ) ដឹស្តាអេមឺរ៉ល២(ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) និង គម្រោងដឹស្តាជូមីរ៉ាហ៍(តាមបណ្តោយផ្លូវជាតិ លេខ ៦A)
សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789,
Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!