Could not load widget with the id 54.

ព័ត៌មានប្រូម៉ូសិន

ចំណាយត្រឹមតែ 9ដុល្លារ ចំណេញកាន់តែច្រើន រហូតដល់ 3,000$ ជាមួយ ខុនដូ ដឹស្តាប៉ូឡារីស 23

on .

ចំណាយត្រឹមតែ 9ដុល្លារក្នុង1ថ្ងៃ​ លោកអ្នកនឹងទទួលបានឱកាសវិនិយោគជាមួយបុរីប៉េងហួតដែលអាចទទួលបានប្រាក់ចំណេញរហូតដល់ 3,000$  ទៅលើខុនដូទំនើបដែលមានបំពាក់ជូនគ្រឿងសង្ហារឹមរួចជាស្រេច។ក្រៅពីឱកាសវិនិយោគនេះលោកអ្នកក៏នឹងទទួលបានគ្រឿងអេឡិចត្រូនិចមួយឈុតដែលមានទូរទស្សន៍ទូទឹកកកចង្គ្រានអគ្គិសនី Microwave ម៉ាស៊ីនបឺតផ្សែងនិងម៉ាស៊ីនត្រជាក់ក្នងរយៈពេលខ្លី​ តែប៉ុណ្ណោះ។

ខុនដូដឹស្តាប៉ូឡារីស 23 ត្រូវបានសាងសង់ឡើងលើទីតាំងទំនើបនិងទាន់សម័យដែលព័ទ្ធជុំវិញដោយផ្សារទំនើបកំរិតស្តង់ដារសាលារៀនអន្តរជាតិក្លឹបហាត់ប្រាណអាងហែលទឹកទីលានបាល់ទាត់បាល់ទះបាល់បោះទីលានហាត់វាយកូនហ្គោលសួនកំសាន្តបែបអឺរ៉ុប​ សាលមហោស្រពសម្រាប់ប្រារព្ធពិធីផ្សេងៗហេដ្ឋារចនាសម្ព័ន្ធសួនច្បារផ្លូវថ្នល់ទូលាយថែមទៀតផង។

គួសបញ្ជាក់ផងដែរថាខុនដូដឹស្តាប៉ូឡារីស 23 មានកំពស់ 26​ជាន់ដែលបានរៀបចំឲ្យមានបន្ទប់គេង1 និងបន្ទប់គេង2 អមជាមួយគ្រឿងសង្ហារឹមគ្រប់ប្រភេទស្របតាមតំរូវការរបស់អតិថិជន។ក្រៅពីលំនៅដ្ឋានស្នាក់នៅជាលក្ខណៈខុនដូក្នុងនោះក្រុមហ៊ុនបានសាងសង់ជាផ្សារទំនើបមាននៅជាន់ទី1និងទី2 ចំណតរថយន្តដ៏ធំទូលាយមាននៅចាប់ពីជាន់ទី3 ដល់ជាន់ទី6។លើសពីនេះទៅទៀតក្រុមហ៊ុនរៀបចំអោយមានជាក្លឹបហាត់ប្រាណសួនច្បារលំហែកាយលើអាកាសនៅជាន់ទី26លើគេបង្អស់នៃអគារខុនដូផងដែរ។

សម្រាប់លោកអ្នកដែលមានបំណងក្លាយជាម្ចាស់ខុនដូដឹស្តាប៉ូឡារីស 23 នៅរង់ចាំអីទៀតសូមអញ្ជើញមកទស្សនាខុនដូគំរូរបស់បុរីប៉េងហួតដែលមានទីតាំងស្ថិតនៅបុរីប៉េងហួតដឹហ្គ្រេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ចំងាយ2គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 015 90 6789

បុរីប៉េងហួតធ្វើឲ្យជីវិតកាន់តែមានន័យ…!

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 882 745