ព័ត៌មានប្រូម៉ូសិន

តម្លៃកាន់តែអស្ចារ្យ ទិញកាន់តែឆាប់ ចំណេញកាន់តែច្រើន រហូតដល់ 3,000$ ជាមួយ ខុនដូ ដឹស្តាប៉ូឡារីស 23

on .

ជាមួយតម្លៃត្រឹមតែ 35,800$ លោកអ្នកនឹងទទួលបានឱកាសវិនិយោគជាមួយបុរី ប៉េង ហួត ដែលអាចទទួលបានប្រាក់ចំណេញរហូតដល់ 3,000$ ក្នងរយៈពេលខ្លី ទៅលើខុនដូទំនើប ដែលមានបំពាក់ជូនគ្រឿងសង្ហារឹមរួចជាស្រេច។ ក្រៅពីឱកាសវិនិយោគនេះ ប្រសិនបើលោកអ្នកជាវខុនដូ នៅថ្ងៃទី24 និងទី 25 ខែធ្នូ ឆ្នាំ2016 ខាងមុខនេះ លោកអ្នកនឹងទទួលបានគ្រឿងអេឡិចត្រូនិចមួយឈុត ដែលមានទូរទស្សន៍ ទូទឹកកក ចង្គ្រានអគ្គិសនី Microwave ម៉ាស៊ីនបឺតផ្សែង និង ម៉ាស៊ីនត្រជាក់ផងដែរ។

ខុនដូ ដឹស្តាប៉ូឡារីស 23 ត្រូវបានសាងសង់ឡើងលើទីតាំងទំនើប និង ទាន់សម័យ ដែលព័ទ្ធជុំវិញ ដោយផ្សារទំនើបកំរិតស្តង់ដារ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក ទីលានបាល់ទាត់ បាល់ទះ បាល់បោះ ទីលានហាត់វាយកូនហ្គោល សួនកំសាន្តបែបអឺរ៉ុប​ សាលមហោស្រពសម្រាប់ប្រារព្វពិធីផ្សេងៗ ហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ផ្លូវថ្នល់ទូលាយ ថែមទៀតផង។

គួសបញ្ជាក់ផងដែរថា ខុនដូ ដឹស្តាប៉ូឡារីស 23 មានកំពស់ 26​ជាន់ ដែលបានរៀបចំឲ្យមានបន្ទប់គេង1 និងបន្ទប់គេង2 អមជាមួយគ្រឿងសង្ហារឹមគ្រប់ប្រភេទ ស្របតាមតំរូវការរបស់អតិថិជន។ ក្រៅពីលំនៅដ្ឋានស្នាក់នៅ ជាលក្ខណៈខុនដូ ក្នុងនោះក្រុមហ៊ុនបានសាងសង់ជា ផ្សារទំនើប មាននៅជាន់ទី1និងទី2 ចំណតរថយន្តដ៏ធំទូលាយ មាននៅចាប់ពីជាន់ទី3 ដល់ជាន់ទី6។ លើសពីនេះទៅទៀត ក្រុមហ៊ុនរៀបចំអោយមានជា ក្លឹបហាត់ប្រាណ សួនច្បារលំហែកាយលើអាកាស នៅជាន់ទី26លើគេបង្អស់ នៃអគារខុនដូ ផងដែរ។

សម្រាប់លោកអ្នកដែលមានបំណងក្លាយជាម្ចាស់ខុនដូ ដឹស្តាប៉ូឡារីស 23 នៅរង់ចាំអីទៀត សូមអញ្ជើញមកទស្សនាខុនដូគំរូ របស់បុរី ប៉េង ហួត ដែលមានទីតាំង ស្ថិតនៅ បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម (តំបន់បឹងស្នោរ) ចំងាយ2គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 015 90 6789

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789