ព័ត៌មានប្រូម៉ូសិន

ហ្សបហោស៍ ឌី ប្រភេទថ្មី ចាប់បើកលក់ហើយ ជាមួយការបញ្ចុះតម្លៃពិសេស រហូតដល់ ៨% ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពី បុរី ប៉េង ហួត

on .

ក្នុងឱកាសបើកលក់ហ្សបហោស៍ ឌី ប្រភេទថ្មី ក្នុងគម្រោងថ្មី ដឹស្តាផ្លាទីនីម ប៉ូឡារីស ២ និង ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បុរី ប៉េង ហួត នឹងធ្វើការបញ្ចុះតម្លៃរហូតដល់ ៨​% ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ 2016 តែប៉ុណ្ណោះ។ នេះជាឱកាសល្អ ចំពោះលោកអ្នកដែលស្វែងរក គេហដ្ឋានសម្រាប់ ប្រកបអាជីវកម្ម និង ធ្វើជាការិយាល័យទំនើប ដែលមានតម្លៃចាប់ពី 76,800 ដុល្លារឡើងទៅ តែប៉ុណ្ណោះ។

សម្រាប់ហ្សបហោស៍ ឌី ប្រភេទថ្មីនេះ ជាគេហដ្ឋាន ត្រូវបានរចនាមកយ៉ាងពិសេស ដែលមានកំពស់៣ជាន់ (E0 E1 E2)  មានទំហំផ្ទះ 4.2m x 10m មានបន្ទប់គេង៤ បន្ទប់ទឹក៥ និង ទីធ្លាចតរថយន្តធំទូលាយនៅពីខាងមុខផ្ទះ សាកសមសម្រាប់ការស្នាក់នៅ ប្រកបអាជីវកម្មផ្សេងៗ និង ការិយាល័យទំនើបផងដែរ ។ ក្រៅពីហ្សបហោស៍ ឌី ប្រភេទថ្មី ក្នុងគម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស ២ ក៏មានហ្សបហោស៏ ៣ ប្រភេទទៀត គឺ ហ្សបហោស៍ ប្រភេទ អេ ប៊ី និង ស៊ី សម្រាប់ជាជម្រើសដល់អតិថិជនបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងថ្មី ដឹស្តាផ្លាទីនីម ប៉ូឡារីស ២ សាងសង់លើទំហំដីជាង 5,5 ហិចតា ស្ថិតនៅក្នុងតំបន់កំពុងអភិវឌ្ឍរបស់បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម តំបន់បឹងស្នោ ដែលគ្របដណ្តប់ នៅលើដីទំហំជាង២០០ ហិចតា ព្រមជាមួយផ្សារទំនើបកំរិតស្តង់ដារ ផ្សារសហគមន៍ ខុនដូ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក ទីលានបាល់ទាត់ បាល់ទះ បាល់បោះ ទីលានហាត់វាយកូនហ្គោល សាលមហោស្រពសម្រាប់ប្រារព្ធពិធីផ្សេងៗ និង សួនកំសាន្តបែបអឺរ៉ុប។

សូមប្រញាប់រួសរាន់ឡើង មកទទួលយកការបញ្ចុះតម្លៃពិសេសនេះ ព្រោះលោកអ្នកអាចជ្រើសរីសទីតាំងដែលលោកអ្នកពេញចិត្ត បានមុនគេ។ បុគ្គលិកផ្នែកលក់យើងខ្ញុំ កំពុងរង់ចាំស្វាគមន៍លោកអ្នកដោយក្តីសោមនស្សរីករាយ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 016/017/098 59 6789,
Email: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth ៕

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…! 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789