• Slide 01
  • Slide 02
  • Slide 03

អំពីបុរី ប៉េង ហួត

បុរី ប៉េង ហួត ដែលបានបង្កើតឡើងក្នុងឆ្នាំ2005 គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។ ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍យូរឆ្នាំ មាន ឆន្ទៈមុតមាំ និង ភាពច្នៃប្រឌិតខ្ពស់ បុរី ប៉េង ហួត បានពង្រីកខ្លួនទៅជាក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន ដូចជា៖ក្រុមហ៊ុន បុរី ប៉េង ហួត អភិវឌ្ឍអចលនវត្ថុ  ក្រុមហ៊ុន បុរី ប៉េង ហួត សំណង់ និង  ក្រុមហ៊ុន បុរី ប៉េង ហួត ផ្សារទំនើប។ យើងខ្ញុំបាននិង កំពុងពង្រីកគម្រោងអភិវឌ្ឍជាច្រើនទៅកាន់ទីតាំងនានា ដែលមានសក្តានុពលខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា។

បុរី ប៉េង ហួត គ្រុប គឺជានិមិត្តសញ្ញានៃគុណភាពខ្ពស់ សេវាកម្មល្អ និង ជំនឿទុកចិត្តពីអតិថិជន។ យើងខ្ញុំបានអភិវឌ្ឍគម្រោងលំនៅដ្ឋានប្រណីត និង អគារពាណិជ្ជកម្មចម្រុះជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយរួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដែលនាំមកនូវភាពទំនើបនិងទាន់សម័យសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម។

ដោយបន្តពង្រឹងនូវស្ដង់ដារ និង គុណភាពឲ្យកាន់តែខ្ពស់ក្នុងការរចនាជាមួយនឹងការផ្តោតលើភាពងាយស្រួលក្នុងការរស់នៅនិរន្តរភាពក្នុងវិស័យសំណង់ យើងខ្ញុំសូមប្ដេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើតនូវពិភពលោកមួយដែលកាន់តែប្រសើរសំរាប់អតិថិជន និង ដៃគូពាណិជ្ជកម្មនានា។


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Google Plus Instagram Youtube Twitter Linked

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789